ព័ត៌មានជាតិ

អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំពិនិត្យលើសំណើសុំចុះបញ្ជីដីធ្លី និងចុះពិ​និត្យទីតាំងដី ដែលប្រជាពលរដ្ឋស្នើសុំចុះបញ្ជីធ្វើបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុនៃដីមានទីតាំងស្ថិតនៅភូមិ អូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល

 

ថ្ងៃអង្គារទី២១ ខែកញ្ញា ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអនុញ្ញាត និងណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសុំចុះបញ្ជីដីធ្លី និងបានចុះពិ​និត្យទីតាំងដី ដែលប្រជាពលរដ្ឋឈ្មោះ ហេង សំអាត បានដាក់ពាក្យស្នើសុំចុះបញ្ជីធ្វើបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុនៃដីមានទីតាំងស្ថិតនៅភូមិ អូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

តាមរយៈកិច្ចប្រជុំ និងការចុះពិនិត្យទីតាំងដីនេះ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានណែនាំឱ្យមន្ត្រីជំនាញភូមិបាលស្រុកស្រែអំបិល ចុចនិយាមកាទីតាំងដី រួចដំឡើងផែនទីបង្ហាញទីតាំងដីឱ្យបានច្បាស់លាស់ ដើម្បីក្រុមការងារពិនិត្យ និងបន្តនីតិវិធី៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *