ព័ត៌មានជាតិ

ក្រុមការងារទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា (SOMTC) ចូលរួម​កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន​ (SOMTC) ត្រៀម​សម្រាប់កិច្ចប្រជុំ​ AMMTC លើកទី១៥ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូ

 

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា (SOMTC) ដឹកនាំដោយឯកឧត្ដម​ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ​ និងជាប្រធានក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា (SOMTC) បានអញ្ចេីញដឹកនាំប្រតិភូ ជាសមាជិកក្រុមការងារ SOMTC-កម្ពុជា ចូលរួម​កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន​ (SOMTC) ដើម្បីត្រៀម​សម្រាប់កិច្ចប្រជុំ​ AMMTC លើកទី១៥ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូ ដែលនឹងប្រព្រឹត្តទៅនៅ​ថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូសន្និសីទ និងធ្វើជាប្រធានដឹកនាំដោយប្រទេសព្រុយណេ៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *